រស់មិនយូរទេបើយ៉ាងៗហ្នឹង!!! សំណល់​ប្រេងឆា នៅ​សល់​ហើយ​នៅ​ធ្វើ​មក​លក់​ទៀត​(​មាន​វី​ដេ​អូ​) - Sharing Ever

Breaking

test banner

Wednesday, April 25, 2018

រស់មិនយូរទេបើយ៉ាងៗហ្នឹង!!! សំណល់​ប្រេងឆា នៅ​សល់​ហើយ​នៅ​ធ្វើ​មក​លក់​ទៀត​(​មាន​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​នគរ​បាន​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅ​ទីតាំង​ចម្រុះ​សំណល់​ប្រេងឆា សម្រាប់​នាំ​ទៅ​ក្រៅប្រទេស ទៅ​តាម​អ្វី​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ថា ទីតាំង​ខាងលើ​កង្វក់ អត់​មាន​អនាម័យ ប៉ះពាល់​បរិស្ថាន ដែល​ចុះ​នៅ​វេលា​ម៉ោង​៩​ជាង​ព្រឹក​មិ​ញ​នេះ នៅ​តាម​ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។


រាយការណ៍​បន្ត​ថា សំណល់​ប្រេងឆា​នោះ គេ​ប្រមូល​ទិញ​តាម​ហាង ភោជនីយដ្ឋាន​ដែល​សល់​ពី​ការ​គេ ចៀន -​ឆា​រួច​ពី​៣​ដង យក​មក​ចម្រុះ​នាំ​ចេញ​ទៅ​ក្រៅប្រទេស តែ​តាម​មើលទៅ​កន្លង​មក​ប្រជាពលរដ្ឋ​ថា មាន​លក់​ឲ្យ​នៅ​ក្នុងស្រុក​ផង​ដែរ រហូត​លឺ​ថា មាន​លក់​នៅ​អ៊ឺ​រ៉ុ​ប​ទៀត​ផង ។


ដោយ​ខាង​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​មើលឃើញ​កង្វក់ ប៉ះពាល់​បរិស្ថាន​មែន ហើយ​ទីតាំង​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ប៉ុន្តែ​ធ្វើ​អត់​មាន​អនាម័យ ហើយ​ឥឡូវ​កំពុង​ចាំ​មើល​ការ​ពិសោធន៍​នៅ​ពេល​ក្រោយ បើសិន​ពិសោធន៍​ឃើញ​មាន​ប៉ះពាល់​សុខភាព​នោះ ខាង​លោក​នឹង​បិទ​ទីតាំង​នោះ​តែ​ម្តង ។


ក្រោយ​ពី​អាជ្ញាធរ​ខណ្ឌ​ពិនិត្យ​រួច ក៏​រាយការណ៍​ទៅ​ឲ្យ​កាំ​កុង​ត្រួតពិនិត្យ​តាម​ក្រោយ​ទៀត មើល​ថា មានគុណ​ភាព ឬ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​អត់ ។



បញ្ជាក់ ៖ កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ គឺ​អាជ្ញាធរ​បាន​ចុះ​ទៅ​ម្តង​ហើយ បន្ទាប់​ពី​ប្រជាពលរដ្ឋ​បារាយ​ការណ៍​នោះ ៕


មើលវីដេអូខាងក្រោម៖


No comments:

Post a Comment

test banner