ការគ្រប់គ្រងកំហឹង - Sharing Ever

Breaking

Wednesday, April 25, 2018

ការគ្រប់គ្រងកំហឹង


កំហឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងជីវិតរស់នៅរបស់អ្នក ដូចពាក្យគេថា “ខឹងខុស ខឹងខូច ខឹងខាត”។ វាគ្រាន់តែជាអារម្មណ៍មួយប្រភេទ​ដែល​ព្យាយាមចង់ប្រើប្រាស់យើងប៉ុណ្ណោះ។ កាលណា យើងធ្វើតាមវា នោះ​ពេលក្រោយ យើងអាចនឹងមានវិប្បដិសារីទៅវិញក៏មាន។


ការរៀនពីរបៀបគ្រប់​គ្រងកំហឹង គឺជាវិធីមួយសំខាន់ជួយឲ្យជីវិតរបស់អ្នកបានប្រសើរឡើង។ កំហឹងអាចគ្រប់គ្រងបាន។ បុគ្គលណាដែលពោលថា “ខ្ញុំមិនអាចគ្រប់គ្រងទង្វើខ្លួនឯងបានទេ ពេលណាខ្ញុំខឹង” គឺមិនទាន់​បានព្យាយាមគ្រប់គ្រាន់នៅឡើយ។


ដំណាក់កាលដ៏សំខាន់បំផុតនៃការគ្រប់គ្រងកំហឹង គឺការសម្គាល់ឲ្យបាននូវសញ្ញាដំបូងនៃកំហឹងដូចជាមានអារម្មណ៍ក្តៅក្នុងក្បាល ការមានកំហឹងក្នុងចិត្ត និងការមានអារម្មណ៍តានតឹងពេញរាងកាយ។

កាលណាបុគ្គលម្នាក់កត់សម្គាល់ឃើញសញ្ញាណាមួយក្នុងចំណោម​សញ្ញាទាំងនេះ គាត់​ត្រូវតែដកខ្លួនចេញភ្លាមពីស្ថានភាពដែលធ្វើអោយគាត់មានអារម្មណ៍បែបនោះ ពោលគឺមិនបន្ថែមអុសទៅឲ្យភ្លើង។ ឧទាហរណ៍ ប្រសិនបើគាត់មានកំហឹងខ្លាំង នៅពេលកំពុងនិយាយជាមួយប្រពន្ធរបស់គាត់ គាត់ត្រូវតែចាកចេញពីកន្លែងនោះភ្លាម។ គាត់គួររង់ចាំដល់ពេលអារម្មណ៍របស់គាត់ស្ងប់សិន សឹមបន្តអ្វីដែលគាត់ធ្វើតទៅទៀត។ គាត់គួរតែគិតដោយស្ងប់ចិត្តពីអ្វីដែលគាត់ចង់និយាយទៅកាន់ដៃគូគាត់។ បន្ទាប់ពី​កំហឹងរសាយបាត់ទៅ គាត់គួរតែគិតពីផែនការដើម្បីឲ្យដៃគូដឹងពីគំនិតរបស់គាត់ និងរបៀបកាត់បន្ថយទំនាស់។


ការគ្រប់គ្រងការសេពសុរា


ប្រសិនបើអ្នកគិតថាខ្លួនអ្នកកំពុងប្រើប្រាស់គ្រឿងស្រវឹង ប្រកប​ដោយ​គ្រោះថ្នាក់ ហើយគិតចង់ជ្រើសរើសយកការពិសាគ្រឿងស្រវឹងដោយប្រុងប្រយ័ត្ន​ ជាគោលដៅ អ្នកអាចអនុវត្តតាមការណែនាំដូចតតទៅ ដើម្បីគ្រប់គ្រងបរិមាណនៃគ្រឿងស្រវឹងដែលអ្នកពិសារាល់ថ្ងៃ ៖


- តាមដានបរិមាណនៃគ្រឿងស្រវឹងដែលអ្នកពិសា (ប្រសិនបើអាចធ្វើបាន ចូរកត់ត្រាវានៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក)

- ផ្អាកការពិសាគ្រឿងស្រវឹងឲ្យបានយ៉ាងតិចពី២ទៅ៣ថ្ងៃក្នុងមួយសប្តាហ៍

- ប្តូរពីការពិសាភេសជ្ជៈដែលមានជាតិស្រវឹង ទៅពិសាភេសជ្ជៈដែលមិនមានជាតិស្រវឹង

- មិនពិសាគ្រឿងស្រវឹងសុទ្ធ តែត្រូវលាយវាជាមួយទឹក ឬសូដា ដូច្នេះ​ អ្នកអាចពិសាបានយូរក្នុងមួយរង្វាល់

- លាយជាតិស្រវឹងកាន់តែតិចទៅៗ (ឧទារហណ៍ ពិសាតែក្នុងមួយកែវ)


- មិនពិសានៅពេលថ្ងៃ

- ពិសាវាឲ្យបានយូរក្នុងមួយកែវៗ (ឧទារហណ៍ មួយកែវមួយម៉ោង)

- ពិសាអាហារនៅមុនពេលដែលអ្នកពិសាគ្រឿងស្រវឹងកែវដំបូង

- មិនត្រូវពិសាគ្រឿងស្រវឹងដើម្បីបំបាត់ការស្រេកទឹកទេ អ្នកត្រូវតែពិសាទឹក ឬភេសជ្ជៈផ្សេងដែលគ្មានជាតិស្រវឹង


- កាត់បន្ថយពេលវេលាដែលចំណាយនៅក្នុងបារ ឬពេលវេលាជួបជុំមិត្តភ័ក្តិដែលពិសាគ្រឿងស្រវឹងច្រើន។


No comments:

Post a Comment