សូម​​ប្រុង​ប្រយ័ត្នទាំងអស់គ្នា ​ការ​គេង​ក្រាប​លើ​តុមានគ្រោះថ្នាក់ខ្លាំងណាស់ - Sharing Ever

Breaking

Tuesday, April 24, 2018

សូម​​ប្រុង​ប្រយ័ត្នទាំងអស់គ្នា ​ការ​គេង​ក្រាប​លើ​តុមានគ្រោះថ្នាក់ខ្លាំងណាស់


ប្រទេសចិន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន​អាយុ​២៨​ឆ្នាំ​នៅ Harbin ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា មានការ​ខូចខាត​ទៅ​លើ​សរសៃប្រសាទ​ដៃ (Radial Nerve) ក្រោយ​ពី​ទម្លាប់​គេង​ក្រាប​លើ​តុ​ក្រោយ​ម៉ោង​បាយ​ថ្ងៃ​នៅ​កន្លែងធ្វើការ​។


Zhang តែងតែ​ដេក​ក្រាប​លើ​តុ​ធ្វើការ​ជា​និច្ច​នៅ​ម៉ោង​សម្រាក​ពេល​ថ្ងៃ ដែល​ជា​ទូទៅ​មាន​រយៈពេល​១​ម៉ោង​។ នាង​បាន​ធ្វើ​បែប​នេះ​ជា​យូរ​ច្រើន​ខែ​មក​ហើយ​។ រហូត​មក​ដល់​ពេល​ថ្មី​ៗ​នេះ នាង​ស្រាប់តែ​មាន​អារម្មណ៍​ស្ពឹក​ដៃ​ខាងឆ្វេង រហូត​ដល់​ថ្នាក់​ចាប់​របស់​មិន​ជាប់​ទៀត​។


នៅ​ពេល​នាង​ទៅ​ធ្វើការ​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ នាង​ទើប​ដឹងខ្លួន​ថា សរសៃ​ប្រសាទ​នៅ​ដៃ​ខាងឆ្វេង​របស់​នាង​មានការ​ខូចខាត​។ គ្រូពេទ្យ​ថា នេះ​មក​ពី​មាន​សម្ពាធ​សង្កត់​មក​លើ​សរសៃ​នេះ​ខ្លាំង​ពេក​។ នេះ​អាច​និយាយ​បាន​ថា មក​ពី​ការ​គេង​ក្រាប​នឹង​តុ​ដោយ​សង្កត់​លើ​ដៃ​ទើប​ធ្វើ​ឲ្យ​មាន​លទ្ធផល​បែប​នេះ​។ ករណី​របស់ Zhang គឺ​ត្រូវ​ធ្វើការ​វះកាត់​ដើម្បី​ជួសជុល​កន្លែង​របួស​ឡើង​វិញ​។
គួរ​បញ្ជាក់​ផង​ដែរ​ថា សរសៃប្រសាទ Radial Nerve ជា​អ្នកបញ្ជា​ចលនា​ក​.​ដៃ និង​ម្រាម​ដៃ​។ ការ​ដាក់​សម្ពាធ​លើ​សរសៃ​នេះ​យូរ​ពេក ធ្វើការ​វា​ហើម ដែល​បណ្តាល​ឲ្យ​មាន​អារម្មណ៍​​ស្ពឹក​ម្រាម​និង​ខ្សោយ​ ក​​ដៃ​៕


ប្រុសៗ!ឈប់ដាក់កាបូបលុយនៅក្នុងហោប៉ៅខាងក្រោយទៀត! បើមិនចង់ស្តាយក្រោយ



រឿងដែលធ្ងន់ធ្ងរបំផុតនោះគឺថា វាអាចធ្វើអោយប៉ះពាល់ដល់ការវិវត្តន៍ឆ្អឹងខ្នងរបស់អ្នក។ គួរបញ្ជាក់ផងដែរថា ជាទូទៅឆ្អឹងខ្នងរបស់យើងវិវត្តន៍ទៅបានល្អប្រសើររឺក៏អត់ គឺអាស្រ័យទៅលើសកម្មភាពប្រចាំថ្ងៃរបស់អ្នក។


បើកាលណាអ្នកធ្វើអ្វីមួយដែលធ្វើអោយប៉ះពាល់ដល់ការវិវត្តន៍របស់វា នោះឆ្អឹងខ្នងរបស់អ្នកនឹងវិវត្តន៍ទៅខុសប្រក្រតី ពោលគឺវាអាចធ្វើអោយមានបញ្ហាដូចជាជម្ងឺកោងខ្នង ឈឺសន្លាក់ជាដើម ហើយយូរៗទៅវានឹងធ្វើអោយប៉ះពាល់ដល់ចលនាប្រចាំថ្ងៃរបស់អ្នកផងដែរ។
នៅពេលដែលអ្នកដាក់កាបូបលុយនៅក្នុងហោប៉ៅក្រោយរួចអ្នកអង្គុយនោះ ខ្លួន និងខ្នងអ្នកនឹងមានលក្ខណះវេរមកមួយចំហៀងទៀត ពោលគឺថាដោយសារតែគូទរបស់អ្នកមិនមានភាពស្នើគ្នានោះទេ។ដូច្នេះការដែលអ្នករក្សាទម្លាប់ដាក់កាបូបលុយបែបនេះយូរៗទៅ វានឹងបង្កជាបញ្ហាវៀចឆ្អឹងខ្នងដល់អ្នកជាមិនខានឡើយ៕

No comments:

Post a Comment